ព័ត៌មានជាតិ

សង្ស័យមានវិបត្តិគ្រួសារ!ស្រ្តីមា្នក់ចងកសំលាប់ខ្លួនបន្សល់ទុកកូន៣នាក់…

ភ្នំពេញ : មានករណីអត្តឃាត(ចងកសម្លាប់ខ្លួន)នៅវេលាម៉ោង14:00នាទី ថ្ងៃទី25,02,2023នៅចំនុច ភូមិថ្មគោល2សង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជយ័
មានករណីចងកសម្លាប់ខ្លួនកើតមានមួយលើក។ជនរងគ្រោះឈ្មោះ ហេង សុឃុនភេទស្រី អាយុ 39ឆ្នាំមុខរបរនៅផ្ទះមានស្រុកកំណើត ភូមិបាគងឃុំត្បែងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
+ដំណើររឿង
តាមការបំភ្លឺពីឈ្មោះហេងសារ៉ាក់បុត្រភេទប្រុសត្រូវជាប្អូនប្រុសបង្កើតជនរងគ្រោះបានអោយដឹងថានៅវេលាម៉ោង12:10នាទីនៅពេលដែលគាត់ចេញពីធ្វើការមកហូបបាយនៅបន្ទប់ជួលពេលដែលរុញទ្វាបន្ទប់ជួលក៍ឃើញជនរងគ្រោះចង់ក៍ភ្ជាប់ជាមួយដំបូលបន្ទប់ស្លាប់បាត់ទៅហើយ។
តាមការពិនិត្យរបស់សមត្ថកឹច្ចជំនាញបានអោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយចង់កសម្លាប់ខ្លួនពិតប្រាកដមែននឹងបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់