ផ្ទះ ព័ត៌មានជាតិ រថយន្តទំនើបបី...

រថយន្តទំនើបបីគ្រឿងបុកតកន្ទុយគ្នា៥៧០សង១៣០០ដុល្លារបញ្ចប់រឿង

0

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តទំនើបបីគ្រឿងបុកតកន្ទុយគ្នាខណ:មេឃកំពុងតែភ្លៀងសំណាងល្អមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីចំណុចស្តុបនាគវ័ន្តក្នុងសង្កាត់ដេប៉ូទី៣ខណ្ឌទួលគោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញកូរ៉េដឹកដូងមួយគ្រឿងមិនចាំស្លាកលេខបើកបរក្នងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងបានឈប់ស្តុបខណ:ពេលនោះមានរថយន្តហាយឡែនឌ័រពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ2AQ 2156 ធ្វើដំណើរស្របគ្នាមកពីក្រោយជ្រុលទៅបុកពេញទំហឹងស្រាប់តែពេលនោះមិនទាន់បានចុះពីរថយន្តផងក៏មានរថយន្ត៥៧០ពណ៌សស៊េរីទំនើបពាក់ស្លាកលេខភ្នំពេញ2BB 7889 បើកដោយបុរសម្នាក់មកបុកតន្ទុយគ្នាបន្ថែមទៀតបណ្ដាលឲ្យរថយន្តពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយហេតុរថយន្តកូរ៉េដោយមិនខូចខាតធ្ងន់បានបើកចេញពីកន្លែងកើតហេតុទៅបាត់។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុបានឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នាដោយភាគីខាងរថយន្តទំនើប៥៧០ព្រមសង់សំណងចំនួន១៣០០ដុល្លាដើម្បីបញ្ចប់រឿងហើយក៏បើកចេញរៀងខ្លួនទៅ៕

មតិយោបល់

Loading...