ខេត្តកំពង់ស្ពឺ : យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃសៅរ៍៦ កើតខែ ផល្គុន ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីរថយន្ត១គ្រឿងជ្រុលចង្កូតបុកចូលហាងអាហារដ្ឋានយីហោ ស្រី មុំ បណ្តាលអោយមនុស្សរងរបួសស្រាល២នាក់ និងខូចខាត់សម្ភារៈមួយចំនួន ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Land Cruiser ស៊េរីឆ្នាំ២០១១ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-8555 បើកបរដោយឈ្មោះ ទ្រី ភី ភេទប្រុស អាយុ៨៣ឆ្នាំ រស់នៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បើកបរពីទិសខាងជើងទៅទិសខាងត្បូង ។ លុះមកដល់ចំណុចខាងលើបានបត់ស្ដាំចូលអាហាដ្ឋានស្រី មុំ រួចបានជ្រុលទៅចូលក្នុងអាហារដ្ឋានខាងលើ មានម្ចាសើឈ្មោះ ស្រី មុំ ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលអោយរបួសមនុស្ស០២នាក់រងរបួលស្រាល ដែលកំពុងអង្គុយហូបអាហារ ៖ ទី១.ឈ្មោះ វី ដេវីត ភេទប្រុស អាយុ៥ឆ្នាំ រស់នៅ ភូមិអូរបែកក្អមសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានី ភ្នំពេញ និងទី២.ឈ្មោះ សេក សំអឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ខូចខាតសម្ភារៈដូចខាងក្រោម ៖ខូចខាតរថយន្ត១គ្រឿង(ស្រាល) -ខូចខាត តុ២ (ជ្រុង១ មូល១) កៅអីឈើ១០ កៅអីជ័រ១០ ទូរដាក់សម្ភារះលក់ដូរ០៣ គ្រែរប្រអប់ឈើក្បាច់១(ខូចខាត២០%) គ្រឿងសង្ហារឹមរូបចម្លាក់ឈឺមាន( ត្រី តាកំប៉ោង ) សាឡុងឈើ១ គល់ឈើ៥គល់ និងសម្ភារះមួយចំនួនទៀត ។
ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ដោយមានតំណាងភាគីទាំងសងខាង សម្របសម្រួលគ្នា នៅកន្លែងកើតហេតុ ៕
មតិយោបល់