ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនេីងគប់កញ្ចក់រថយន្ត ពេលយប់ ក្នុងភូមិសាស្រ្តស្រុកពញាឮ

កណ្កាល : យោងតាមផេក អធិការដ្ឋាននគរបាលស្រុកពញាឮ បានអោយដឹងថា កើតហេតុយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១”៤៣នាទីរំលងអាធ្រាត នៅចំនុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ភេទប្រុស
១-ឈ្មោះឈ្មោះ ទីន ម៉ាលី ហៅ ស្តេចស្វា ឬឆ្កែចចក អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។
២-ឈ្មោះ ខេង ជីវ៉ា ហៅវ៉ា អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។
៣-ឈ្មោះ ជា ចាន់ណា ហៅទា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
-វត្ថុតាងចាប់យក៖ដុំថ្ម១ដុំ ទម្ងន់០,៥៥គីឡូក្រាម ។
-សម្ភារខូចខាត៖រថយន្តធន់ធំ ១គ្រឿង ម៉ាក NISSAN សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A 1958 ក្បាលសណ្តោង ពាក់ស្លាកលេខ តាកែវ 3A 1930 មានស្នាមបែកកញ្ចក់ ផ្នែកខាងមុខ។
បច្ចុប្បន្នជនសង្ស័យខាងលេី បានបញ្ចូនទៅតុលាការខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី។

មតិយោបល់