ព័ត៌មានជាតិ

ប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់លើទួលថ្ម សល់តែគ្រោងឆ្អឹង!

ក្រចេះ: កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ មានឈ្មោះ ឈិន សុភាព ហៅចេក ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករក្រុមហ៊ុនដុងណាយ ទៅអារឈើនៅឡូ២៨០ កសិដ្ឋាន២ ក្រុមហ៊ុនដុងណាយ ស្រុកសំបូរ ខេត្តក្រចេះ បានប្រទះឃើញសាកសពស្រ្តីចំណាស់ម្នាក់ ដេកស្លាប់នៅលើទួលថ្ម មិនស្គាល់អត្តសញ្ញាណ។

ក្រោយពីទទួុលព័ត៌មាន ជំនាញបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យកន្លែងកើតហេតុ និងសាកសួរព័ត៌មានជុំវិញកន្លែងកើតហេតុ សន្និដ្ឋានបានថា ស្រ្តីនេះជាជនវិកលចារិត ហើយក្រោយពិនិត្យសាកសពមិនមានស្លាកស្មាមពាក់ព័ន្ធករណីឃាតកម្មទេ៕

មតិយោបល់