ព័ត៌មានជាតិ

រថយន្តបើកកិនមនុស្សម្នាក់បណ្តាលអោយស្លាប់នៅ ស្រុកបូទុមសាគរ

កោះកុង : ប្រភពយោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានអោយដឹងថា នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទី លើផ្លូវសាយភូថង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឺក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយមនុស្សស្លាប់១នាក់ប្រុស។
-សាកសពជនរងគ្រោះ អ៊ុន ខុន (មនុស្សវិកចរិក) ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិប្រទាល ឃុំអណ្ដូងទឺក ស្រុកបូទុមសាគរ ខេតកោះកុង ត្រូវបានរថយន្តកិនចំក្បាល បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ។ចំណែករថយន្ត និងអ្នកបើកបរ
(មិនស្គាល់អត្តសញ្ញាណ) បានបើករត់គេចខ្លួន។ ចំពោះសាកសពជនរងគ្រោះ ក្រោយពីកម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាពពិនិត្យរួចបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន សមត្ថកិច្ចយើងកំពង់ធ្វើការស្រាវជ្រាវស្វែងរករថយន្ត និងអ្នកបើកបរបង្ករ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

 

មតិយោបល់