ព័ត៌មានជាតិ

ករណីធ្វើអោយខូចខាតដោយចេតនា (គុបរថយន្ត) នៅចំណុច ជិតគល់ស្ពានព្រែកហូរ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០នឹង១៥នាទី នៅចំណុច ជិតគល់ស្ពានព្រែកហូរ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ចំនួន១នាក់
-ឈ្មោះ ត្រូ រតនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះបានខូចខាតទ្វាររថយន្តខាងក្រោយមួយផ្ទាំង។
ជនសង្ស័យចំនួន១នាក់
-ឈ្មោះសុខ សារី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
– ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)
-ដុំថ្មចំនួន២ដុំ(របស់ជនសង្ស័យ)។
សភាពនៃរឿងហេតុ
កាលពីពេលវេលា និងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានត្រឡប់មកពីហូបការមិត្តភក្តិវិញក៏បានបើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ខៀវចាស់ ឆ្នាំ២០១០ ផ្លាកលេខ ភ្នំពេញ 2BT-4451 មកដល់ចំណុចជិតគល់ស្ពានព្រែកហូរលិច ក៏ស្រាប់តែមានជនសង្ស័យម្នាក់ខាងលើស្រវឹងស្រាបានយកដុំថ្មមកគុបទៅលើរថយន្តរបស់ជនរងគ្រោះបណ្តាលអោយកំពិតទ្វាររថយន្តខាងក្រោយ។ ឃើញដូចនោះជនរងគ្រោះក៏បានបើករថយន្តរត់មកដល់ប៉ុស្តិ៍ព្រែកហូរដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយស្រាវជ្រាវរហូតដល់ម៉ោង១នឹង០០នាទីចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ក៏ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកហូរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ។

 

មតិយោបល់