ខេត្តព្រះសីហនុ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ០០នាទី ថ្ងៃត្រង់ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ហ៊ុយ សុខហេង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹងថា នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ៩ និង ៤៧ នាទី ព្រឹក មានជនសង្ស័យ ០១ នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក HONDA DREAM ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-6915 បានធ្វើសកម្មភាពជាទិញទូរស័ព្ទ ១ គ្រឿងហើយក៏បន្លំឲ្យទៅយកទូរស័ព្ទដៃ ១ គ្រឿង ផ្សេងទៀត ហើយក៏មានឪកាសឆក់យកទូរស័ព្ទ ១ គ្រឿង ម៉ាក IPHONE X ពណ៌ស រត់ឡើងម៉ូតូបើករត់គេចខ្លួនបាត់ទៅ ។ បន្ទាប់ពីទទួលបណ្ដឹងរួចរាល់ហើយ កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃ–ខែ–ឆ្នាំ ដដែល វេលាម៉ោង ៣ និង ០០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការណ៍ជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ ៤ ទើបឃាត់ខ្លួនបានជនសង្ស័យ ១ នាក់ រួមជាមួយវត្ថុតាង ទូរស័ព្ទដៃ ២ គ្រឿង (ជាផលនៃអំពើលួច) និងម៉ូតូ ១ គ្រឿង (ជាមធ្យោបាយប្រព្រឹត្តិ បទល្មើស)និងបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការសួរនាំ ។
+វត្ថុតាងចាប់បានរួមមាន
១ ទូរស័ព្ទដៃ ២ គ្រឿង ម៉ាក HUAWEI ពណ៌ខៀវ ១គ្រឿង និងម៉ាក IPHONE X ពណ៌ ស ១ គ្រឿង (ជាផលនៃអំពើលួច)
២ ម៉ូតូ ១ គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-6915 ។
ចំពោះករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ។
មតិយោបល់