ព័ត៌មានជាតិ

Update៖ របួស២នាក់ក្នុងករណីអគ្គិភ័យឆេះឃ្លាំងនៅខណ្ឌច្បារអំពៅ

ភ្នំពេញ: នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវលំ ភូមិស្វាយតាអ៊ុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដែលម្ចាស់ឈ្មោះ : ជា ចន្ទណារិទ្ធិ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ : ម្ចាស់ឃ្លាំង ។
មូលហេតុ : ឆ្លងចរន្តអគ្គិសនី ជាប្រភេទសំណង់ : ថ្មបេតុង ប្រក់សង្ក័សី(ទំហំ ៥ម៉ែត្រ x ៣០ម៉ែត្រ ) ។
ខូចខាត: ឆេះសម្ភា:ម៉ាស៊ីនបាញ់ថ្នាំចំនួន ០២គ្រឿងនិងម៉ាស៊ីនត្រជាក់ចំនួន ០២គ្រឿងនិងសម្ភារ:នៅក្នុងឃ្លាំង ០១ចំនួនធំទៀត ទំហំ៥ម៉ែត្រ x ៣០ម៉ែត្រ និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
ហេតុការខាងលើបណ្តាលឲ្យរបួសមនុស្សប្រុសចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម:
1/- ឈ្មោះ ផាត់ ភារះ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មេការ។
2/-ឈ្មោះ ជា សុខខួចភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរជាងតំឡើងទ្វារ។
មានការជួយអន្តរាគមន៍ រថយន្តការិ.អគ្គិភ័យរាជធានីភ្នំពេញ : ចំនួន១២គ្រឿង បប្រេីប្រាស់ទឹកអស់ចំនួន១២ឡាន សស្មើនឹង៤៨ម៉ែត្រគូប ។
និងរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើរនឹង ២០ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន សើ្មនឹង១៦ម៉ែត្រគូប។
– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន០៦ឡាន ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើរនឹង២៤ម៉ែត្រគូប។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១ឡាន មិនបានប្រើប្រាស់ទឹក។
-រថយន្តអគ្គិភ័យខេត្តកណ្តាយចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡានស្មើរនិង០៦ម៉ែត្រ។
-រថយន្តអគ្គិភ័យខេត្តកៀនស្វាយចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើរនិង០៣ម៉ែត្រ។
-រថយន្តអគ្គិភ័យអូរឡាំងព្យ្វាចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់០២ឡានស្មើ០៨ម៉ែត្រគូប។
-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់០១ឡានស្មើ១០ម៉ែត្រ។
ពន្លត់ចប់ : នៅម៉ោង៤និង៣០នាទី នាថៃ្ងខែឆាំ្នដដែល៕

 

មតិយោបល់