ព័ត៌មានជាតិ

ស្ត្រីមេម៉ាយក្រីក្ររស់នៅជាមួយកូន៥នាក់ ទទួលផ្ទះ១ខ្នងពីកាកបាទក្រហម

កំពង់ឆ្នាំងៈ ស្ត្រីមេម៉ាយក្រីក្រជួបការលំបាក រស់នៅជាមួយកូន៥នាក់ បានទទួលអំណោយផ្ទះ និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមលោកស្រី វណ្ណ លុយ សមាជិកកិត្តិយសថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា និងលោកស្រី កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តរួម និងអស់លោកលោកស្រីសមាជិកសមាជិកាក្រុងសង្កាត់។

ស្ត្រីមេម៉ាយដែលរស់នៅក្នុងភាពក្រីក្រ ជាមួយកូន៥នាក់ មានឈ្មោះ អ៊ុនគឹមស្រ៊ុន អាយុ៣៥ រស់នៅក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ផ្ទះដែលត្រូវបានប្រគល់ជូន នាថ្ងៃទី២៦ សីហា២០១៦ក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង។ វាជាផ្ទះឈើតៀមប្រក់ស័ង្កសីជញ្ជាំង ស័ង្កសី ដែលមានទទឹង៤ម៉ែត្រ បណ្តោយ៥ម៉ែត្រ ។

ក្នុងឱកាសនោះលោកស្រី វណ្ណ លុយ សមាជិកកិត្តិយសថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា បានលើកឡើងថា ទោះបីផ្ទះមួយនេះតូច តែអាចឲ្យស្ត្រីមេម៉ាយ និងកូន៥នាក់ ស្នាក់នៅជាមួយកូនៗ បាន ពិសេសសូមឲ្យគិតពីបញ្ហាសុខភាពផងដែរ។ ក្នុងនោះ ក៏បានផ្ដល់ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង និងថវិកា ២០ម៉ឺនរៀលផងដែរ។

នៅបញ្ចប់ពិធីក្រុមការងារ បានចុះសាកសួរសុខទុក្ខប្អូនៗរស់នៅ ក្នុងមណ្ឌលកុមាកំព្រាខេត្តកំពង់ឆ្នាំង និងបានប្រគល់ថវិកា១.២០០.០០០រៀល និងទឹកផ្លែឈើទឹកក្រូច២កេស ឧបត្ថម្ភដល់មណ្ឌលកុមារ កំព្រា ខេត្តកំពង់ឆ្នាំង ខណៈដែលក្រុមការងារពីសារអាហារសាមគ្គីជាមួយដោយមិនមានការរើសអើងនោះឡើយ៕

Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
ប្រគល់ផ្ទះដល់ស្រ្តីម៉េមាយ (4)ប្រគល់ផ្ទះដល់ស្រ្តីម៉េមាយ (5)ប្រគល់ផ្ទះដល់ស្រ្តីម៉េមាយ (6)
Exif_JPEG_420
Exif_JPEG_420

មតិយោបល់