កោះកុងៈ កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួន នៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ អ៊ុត ធី ហៅមាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុ មានស្រុកកំណើត ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មិនមានសាច់ញាតិឪពុកម្តាយរស់នៅជាមួយទេ។
មូលហេតុ ដោយសារតែជនរងគ្រោះមានជំងឺប្រចាំកាយ៕
មតិយោបល់