ព័ត៌មានជាតិ

ករណីបុរសម្នាក់គ្រាន់តែខឹងប្រពន្ធសុំបែកគ្នាដាច់ចិត្តចងកសម្លាប់ខ្លួន…

​បាត់ដំបង​ ៖​យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​២៣​និង​៣០​នាទី​ នៅ​ចំណុច​ក្រុម​ទី​៦​ ភូមិ​ស្រះ​ថត​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​ធ្វេ​ី​អត្តឃាត​ (​ចងក​សម្លាប់​ខ្លួន​)​ កេ​ី​ត​ឡេ​ី​ង​មួយ​លេ​ី​ក​ សាកសព​ជន​រង​គ្រោះ​ឈ្មោះ​ បេន​ ទ្រី​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ រស់នៅ​ភូមិ​ស្រះ​ថត​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​។​ តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​បានអោយ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​អោយ​ជន​រង​គ្រោះ​គិត​ខ្លី​ចងក​សម្លាប់​ខ្លួន​នេះ​គឺ​ខឹង​ប្រពន្ធ​សុំ​បែក​គ្នា​។​
​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​អធិការ​ស្រុក​រុក្ខ​គិរី​ សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ បេន​ ទ្រី​ ពិតជា​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

មតិយោបល់