ភ្នំពេញៈ មានការផ្អើលយ៉ាងខ្លាំងដោយឃើញផ្សែងខ្មៅខ្មួលខ្មាញ់ចេញពីក្នុងផ្ទះដោយម្ចាស់ផ្ទះចេញទៅធ្វើរការអស់។
ហេតុការណ៍ខាងលើនេះបង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩ និង២០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវបេតុងមួយកន្លែង ស្ថិតនៅមុខរោងចក្រC៧ ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅវេលាព្រឹកថ្ងៃដដែលខាងលើដោយម្ចាស់ផ្ទះបានដក់កំដៅសម្ល (ចាប់ឆាយ) រួចបាននាំគ្នាទៅធ្វើការរៀងៗខ្លួនដោយភ្លេចចាប់អារម្មណ៍ថាខ្លួនបានកំដៅសម្លទុកនៅឯបន្ទប់នោះឡើយ លុះដល់ប្រហែលជា៩ព្រឹកទើបប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះបានឃើញផ្សែងដែលបានហុយចេញមកខាងក្រៅខ្លាំងទៅៗក៏មានការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង ទើបបានទូរសព្ទទៅម្ចាស់យ៉ាងប្រញ៉ាប់ប្រញ៉ាល់ដោយសារម្ចាស់ផ្ទះគាត់ធ្វើការនៅក្បែរនោះទើបគាត់អាចមកពន្លត់អណ្តាតភ្លើងនេះបានទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរ ហេតុការណ៍ខាងលើនេះពុំបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិនោះឡើយដោយសារតែម្ចាស់ផ្ទះមកពន្លត់ទាន់ពេលវេលា៕
មតិយោបល់