ព័ត៌មានជាតិ

មុខសញ្ញាស្ទាក់ប្ល-ន់យកទ្រព្យសម្បត្តិអ្នកដទៃម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយ…

បាត់ដំបង:នៅថ្ងៃអាទិត្យ១៣រោចខែផល្គុនឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ខែមីនាឆ្នាំ២០២៣អនុវត្តតាម យោបល់ដឹករបស់លោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងដោយបានការសម្របសម្រួល លេីនីតិវិធីពីឯកឧត្តម កែវ សុជាតិព្រះ រាជអាជ្ញានៃអយ្យការអម សាលា ដំ បូងខេត្តបាត់ដំបងផងនោះលោកវរ សេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បាន ដឹកនាំកម្លាំ ងធ្វេីការ ស្រាវជ្រាវនិងស៊េីបអ ង្កេតរហូតឈាន ដល់ការឃាត់ខ្លួន ន សង័្សយម្នាក់ឈ្មោះស៊ុ រតនះ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារក្រុងបាត់ដំបងខេត្តបា ត់ ដំបងមកកា ន់អធិការដ្ឋាននគរ បា លក្រុ ងបាត់ដំបងដើម្បីធ្វើការ សា ក សួរពាក់ព័ន្ធករណីអំពើលួចមានស្ថា ន ទម្ងន់ ទោស (ប្លន់ដោយប្រើប្រាស់កាំបិត) ។
-*សម្ភារ:ដកហូតបាន៖
– ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាកប៉ូវ៉ាពណ៌ ទឹក ប៊ិច។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០ ២៣ វេលាម៉ោ ង០៤និង៤០នាទីទៀបភ្លឺនៅចំណុចក្រុម ទី ០៦ ភូមិចម្ការឮស្សី សង្កាត់ព្រែ ក ព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងជនសង័្សយខាងលេីនិងបក្សពួក បានធ្វេីសកម្មភាពប្រេីកាំ-បិតភ្ជង់ប្ល-ន់ទៅលេីជនរងគ្រោះឈ្មោះហុង ចាន់ឌី ភេទស្រី អាយុ ៥៣ឆ្នាំ មានទី លំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-*សម្ភារ:បាត់បង់៖
-ទូរស័ព្ទដៃម៉ាកប៉ូវ៉ា ពណ៌ខៀវចាស់ ចំនួន ១ គ្រឿង។
-ប្រាក់រៀលចំនួន ៣២០.០០០រៀល
-អត្តសញ្ញាណប័ណ ចំនួន០៣សន្លឹក
-កាបូបស្ពាយពណ៌ខ្មៅចំនួន០១
-កាតគ្រីម៉ូតូចំនួន១សន្លឹក។

ក្រោយកេីតហេតុជនរងគ្រោះបានបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយតាមរយ:ការស្រាវជ្រាវ ស៊ើប អង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបា ននិងឈានដល់ការឃាត់ខ្លួនតែ ម្តង។

ពេលធ្វើការសាកសួរជនសង្ស័យបាន សារភាពថារូបគេ និងបក្សពួកម្នាក់ទៀតពិតជាបានធ្វើសកម្មភាពភ្ជង់ប្ល-ន់យកទូរស័ព្ទនិងប្រាក់ពីជនរងគ្រោះនៅចំណុចកេីតហេតុខាងលេី ពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯ ទ្រព្យសម្បត្តិប្រគល់ជូនជនរងគ្រោះវីញ៕

មតិយោបល់