ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូប៉ះម៉ូតូបណ្តាលឲស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម  នៅថ្ងៃអង្គារ ១៥ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៦-៣៧ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះម៉ូតូបណ្តាលឲស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាកហុងដាសេ125 ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1W-6696 អ្នកបើកបរឈ្មោះ ផាត សុខណា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិរំលោង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានប៉ះម៉ូតូ ១គ្រឿងម៉ាកហុងដាសេ៧០ គុបមូល ពណ៍ស្លែ ពាក់ស្លាកលេខ ជ.2715.ភព1 អ្នកបើកបរឈ្មោះ ឡាយ ឈៀង ភេទប្រុស អាយុ 72ឆ្នាំ មានទីលំនៅភូមិអកយំ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីទិសខាងលិចទៅទិសខាងកើត(បញ្ច្រាសទិសគ្នា) រួចឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲឈ្មោះ ឡាយ ឈៀង ស្លាប់ នៅនឹងកន្លែងកើតហេតុ និងផាត សុខណា រងរបួសធ្ងន់។ ក្រោយកើតហេតុរួចសមត្ថកិច្ចបានធ្វើការវាស់វែងហើយ សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងម៉ូតូទាំង ២គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ។

មតិយោបល់