ខេត្តកំពង់ស្ពឺ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថៃ្ងចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង នៅភូមិថ្នល់កែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៣និង៤០នាទី ដែលមានម្ចាស់ផ្ទះឈ្មោះ ស៊ីម ប៉ាវ ភេទប្រុស អាយុ ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ហៀង ហេង មិននៅផ្ទះទៅធ្វេីការ។
ទំហំនៃការខូចខាតឆេះផ្ទះអស់ចំនួន ១ខ្នង ទំហំ ៥មx៦ម ធ្វើអំពីឈើជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ក្នុងនោះមានសម្ភារៈមួយចំនួន៖
-ឆេះគ្រែដេកចំនួន ១
-ឆេះទូរចំនួន ១
-ឆេះពូកដេកចំនួន ១
-អង្ករ ២៥គីឡូ
-ឆេះសំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។ តាមសេចក្ដីរាយការណ៍ពីសាក្សី បុរសម្ចាស់ផ្ទះឈ្មោះ ស៊ីម ប៉ាវ ជាអ្នកដុតដោយខ្លួនឯង ដោយពុំដឹងអំពីមូលហេតុ បន្ទាប់ពីធ្វេីសកម្មភាពរួចបានរត់គេច ខ្លួនបាត់ រីឯប្រពន្ធទៅធ្វើការ។សមត្ថកិច្ចបានជួយអន្ដរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង អស់ទឹកចំនួន ១រថយន្ត ទេីបអគ្គិភ័យរលត់មិនបណ្ដាលឱ្យឆេះរាលដាលទៅផ្ទះពលរដ្ឋក្បែរគ្នា ៕





មតិយោបល់