ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះសត្វគោ ឆ្លងចំណែកផ្លូវ ទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក់ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបរុសម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុ

កំពង់ស្ពឺ ÷ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩និង៤៥នាទី នៅលើផ្លូវ1KS1 ត្រង់ចំណុចភូមិព្រៃធំ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះសត្វគោ ឆ្លងចំណែកផ្លូវ ទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក់ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបរុសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។
តាមការបញ្ជាក់ពីសមត្តកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម  C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2012 ពាក់ស្លាកលេខ ភ្នំពេញ 1BD-5271 អ្នកបើកបរ ភេទ ប្រុស មិនស្គាល់អត្តសញ្ញាណ  មិនស្គាលអាសយដ្ឋាន (មិនពាក់មួកសវត្ថិភាពស្លាប់) បើកបរពីទិសខាងកើតទៅទិសខាងលិច បើកបរក្នុងល្បឿនលឿន ពេលមកដល់ចំណុចខាងលើ បានប៉ះសត្វគោ ឆ្លងចំណែកផ្លូវទៅបុកពីមុខម៉ូតូ ១គ្រឿងម៉ាក យ៉ាម៉ាហាស៊ីរ៉ូស ពណ៌ក្រហម គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក់  អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ  មិនស្គាលអាសយដ្ឋាន បានរត់គេចខ្លួន ដែលកំពុងបើកបរបបញ្ច្រសទិសគ្នា  ករណីនេះបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់  នៅនឹងកន្លែងកើតហេតុ សពមិនស្គាល់អត្តសញ្ញាណ  សមត្ថកិច្ចជំនាញ បានយកមកតំកល់ទុក នៅវត្តឥន្ទរង្សី (ហៅត្បែង) ដើម្បីស្វែងរកសាច់ញាតិ នៃសព ។

ក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក់ បានរត់គេចខ្លួនបាត់ ។ ចំពោះវត្ថុតាង ២គ្រឿងខាងលើបានយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលយាអង្គ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់