ព័ត៌មានជាតិ

ករណីទៅឆក់ត្រីឆ្លងចរន្តបណ្តាលអោយឆក់ស្លាប់បុរស២នាក់…

ក្រចេះ : ត្រូវនឹងថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨ព្រឹក មានករណីប្រទះឃើញសាកសពចំនួន២នាក់ ស្លាប់នៅក្នុងទឹកចំណុចអូរសន្ទុះ ភូមិអូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
-ទី១ ឈ្មោះថោង វុត្ថារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។
-ទី២ ឈ្មោះ សឿន ស៊ីថុន ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិអូរទេវតា ឃុំកពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។មូលហេតុស្លាប់ដោយឆក់ត្រីបណ្តាលអោយឆ្លងចរន្តភ្លើងឆក់ខ្លួនឯង។
អំពីរឿងហេតុ=
នៅថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ជនរងគ្រោះទាំងពីរនាក់បាននាំគ្នាទៅឆក់ត្រីនៅចំណុចអូរសន្ទុះ ភូមិអូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ តែពុំមានអ្នកណាដឹងទេ លុះបាត់ជនរងគ្រោះទាំងពីរនាក់១យប់ទើបក្រុមគ្រួសារ នាំគ្នាដើររកនឹងប្រទះឃើញស្លាប់នៅក្នុងទឹកអូរកន្លែងកើតហេតុ ដោយនៅដៃជនរងគ្រោះមានកាន់ជាប់ឧបករណ៍សំរាប់ឆក់ត្រីផង។
ក្នុងករណីនេះកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូងសហការជាមួយប៉ុស្តិ៍កំលាំងប៉ុស្តិរដ្ឋបាលកំពង់ដំរី ចុះដល់កន្លែងកើតហេតុពិនិត្យសាកសព ហើយអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីរួចឆ្លងចរន្តឆក់ខ្លួនឯង ពិតប្រាកដមែន រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់