(តៃប៉ិ)៖ តៃវ៉ាន់ចាំបាច់ត្រូវតែមានប្រព័ន្ធសព្វាវុធ មានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ដើម្បីអាចទប់ទល់ជាមួយចិន ដែលកំពុងអភិវឌ្ឍសព្វាវុធរបស់ខ្លួន យ៉ាងឆាប់រហ័ស។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng។
ថ្លែងទៅកាន់សភាតៃវ៉ាន់ នៅថ្ងៃចន្ទនេះ លោក Chiu បានសង្កត់ថា តៃវ៉ាន់ត្រូវតែអាចមានសមត្ថភាព ដើម្បីឲ្យចិនដឹងថា តៃវ៉ាន់អាចការពារខ្លួនឯងបានដោយប្រសិទ្ធភាព ដោយត្រូវបង្កើនការអភិវឌ្ឍជាពិសេសលើប្រព័ន្ធសព្វាវុធ សម្រាប់បាញ់បានចម្ងាយឆ្ងាយៗ។
បើតាមរបាយការណ៍ប្រចាំឆ្នាំស្តីពីយោធាចិន យោធាតៃវ៉ាន់ធ្លាប់បានសន្និដ្ឋានថាចិនអាចធ្វើឲ្យតៃវ៉ាន់គ្មានលទ្ធភាពការពារខ្លួន ហើយអាចតាមដានយ៉ាងពេញលេញ ចំពោះការចល័តកម្លាំងរបស់តៃវ៉ាន់។ ក្នុងខែកញ្ញានេះ តៃវ៉ាន់ក៏បានស្នើផងដែរឲ្យ បង្កើនកញ្ចប់ថវិកាការពារជាតិ ដល់ទៅជិត ៩ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្នុងនោះរួមមានទាំងការអភិវឌ្ឍមីស៉ីលថ្មីៗ៕
ប្រភព៖ AFP
មតិយោបល់