ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ជិះម៉ូតូដួលខ្លួនឯងបណ្តាលអោយស្លាប់ នៅខេត្តកំពត…

កំពត:ករណីគ្រោះថ្នាក់ចរាចរណ៍០១ករណី
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៤៥នាទី មានករណីម៉ូតូដួលខ្លួនឯងមួយកើតឡើង លើផ្លូវជាតិលេខ៤១ ចន្លោះលេខ ៨៣-៨៤ ស្ថិតក្នុងភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដែលមានទិសដៅពីជើងទៅត្បូង។
អ្នកបើកបរម៉ូតូឈ្មោះ ដាន់ អួង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1O-2667 មានទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានដួលម៉ូតូលើផ្លូវ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។
សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងរួមមាន ម៉ូតូចំនួន០១គ្រឿង បានប្រគល់ជូនសាច់ញាតិយកទៅជួសជុលប្រើប្រាស់វិញ។

មតិយោបល់