ព័ត៌មានជាតិ

យុវជនវ័យ២៣ឆ្នាំម្នាក់សម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយយកក្រម៉ាចង.ក ជាប់និងដើមឈើ

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសវ័យក្មេងម្នាក់បានលួចធ្វើអត្តឃាតយកក្រម៉ាចងកសម្លាប់ខ្លួនដោយសាច់ញាតិមិនបានដឹង ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចដើមអំពិលកំពស់១២ម៉ែត្រខាងលិចឈាងខាងជើងផ្ទះរបស់ខ្លួនចម្ងាយ ២៥ម៉ែត្រ ស្ថិតនៅភូមិពោធិ៍កុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះហេង សុភា ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលើ បែកថ្នាំនិយាយរវើរវាយមិនដឹងខុសត្រូវប្រៀបដូចមនុស្សវិកលចរឹក ក្រុមគ្រួសារជនរងគ្រោះឧហ្សាព្យាយាមពន្យល់អំពីការគ្រោះថ្នាក់នៃផលប៉ះពាល់គ្រឿងញៀនតែជនរងគ្រោះមិនព្រមស្តាប់តាមការណែនាំរបស់ក្រុមគ្រួសារនោះឡើយ រហូតដល់ថ្ងៃកើតហេតុ ធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះការស្លាប់របស់គេនោះដែរ។

បងស្រី មួន សារ៉ុម មាន អាយុ៥៤ឆ្នាំជនជាតិខ្មែរ នៅភូមិពោធិកុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរខេត្តពោធិ៍សាត់ ត្រូវជាម្តាយជនរងគ្រោះបានរៀបរាបប្រាប់សមត្ថកិច្ចឲ្យដឹងថា ការពីប៉ុន្មានឆ្នាំមុន ជនរងគ្រោះ ធ្លាប់បានប្រើប្រាស់គ្រឿងញៀន រយៈពេលជិតមួយឆ្នាំ ហើយប៉ុនប៉ងចង់ចងកពីរបីដងតែគាត់ជាម្តាយនិងបងប្អូនជួយទាន់ក៍រំដោះផុតពីការស្លាប់នោះទៅ តែនៅថ្ងៃកើតហេតុដោយគាត់និងក្រុមគ្រួសារមិនបានដឹងទើបជនរងគ្រោះលួចចងកសម្លាប់ខ្លួនបែបនេះ ភ្លាមៗនោះបងស្រីក៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង។

មន្ត្រីនគរបាលនិងលោកមេឃុំកំពង់ពោធិ៍បានឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះឈ្មោះហេង សុភា គឺបណ្តាមកពីរូបគេបែកថ្នាំទើបធ្វើឲ្យរូបគេហ៊ានសម្លាប់ខ្លួនដោយយកក្រម៉ាចងកបែបនេះ។

សាកសពត្រូវបានបងប្អូនដាក់ចុះពីកន្លែងកើតហេតុយក មកដំកល់ធ្វើបុណ្យនៅលំនៅដ្ឋាននាថ្ងៃទី៩នេះទៅតាមប្រពៃណី៕

 

មតិយោបល់