ព័ត៌មានជាតិ

នគរបាលក្រុងបាត់ដំបង បង្រ្កាបករណីហិង្សាដោយអាវុធមួយករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តទាំងសងខាងចំនួន០៦នាក់

បាត់ដំបង: កាលពីថ្ងៃ អង្គារ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣ និង០០នាទី មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធមួយបានកើតឡើងនៅចំណុចក្រុមទី០៥ ភូមិរំចេក៣ សង្កាត់រតន: ក្រុងបាត់ដំបង ដែលករណីនេះបង្កដោយជនសង្ស័យចំនួន០២ក្រុមមាន គ្នាចំនួន០៦នាក់ ប្រើកាំបិតនិងដំ បង រួមនឹងដុំថ្មផងបានវាយកាប់និងគប់គ្នាទៅវិញទៅមក ។

នៅពេលកំពុងកើតអំពើហិង្សានេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លីម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ នីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងនគរបាល ចុះបង្រ្កាបឃាត់ខ្លួនជនសង័្សយចំនួន០៦ នាក់នាំមកកាន់អធិការដ្ឋានដើម្បីសាកសួរគឺ៖

១-ឈ្មោះ ចាប ដានុន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់ រតនះ ក្រុងបាត់ដំបង ។
២-ឈ្មោះ សោម រតនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ។
៣-ឈ្មោះ ហេង ដាវីន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់ រតនះ ក្រុងបាត់ដំបង។
៤-ឈ្មោះ សៃ សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
៥-ឈ្មោះ ទុំ សុវណ្ណតុលា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
៦-ឈ្មោះ សិទ្ធ ចាន់រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ។

ដកហូតសម្ភារ:រួមមាន៖
-កាំបិតកែច្នៃចំនួន០៣
-ដំបងឈើចំនួន០១
-ដុំថ្មចំនួន០១

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង នគរបាលក្រុងកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់