ព័ត៌មានជាតិ

ករណីជនសង្ស័យយកកាំបិតតាំងតោកាប់ពូចំនួន៤កាំបិតបណ្តាលអោយរងរបួសធ្ងន់…

ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី មានករណីហិង្សាដោយចេតនានៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន បង្កឡើងដោយឈ្មោះ ព ទន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិខ្មារ ឃុំស្នាមព្រះ បានយកកាំបិតតាំងតោកាប់ទៅលើឈ្មោះ ម ធរ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិខ្មារ ឃុំស្នាមព្រះ( ត្រូវជាពូរបស់ជនសង្ស័យខាងលើ ) ដែលកំពុងអង្គុយតទុយោបូមទឹកនៅក្រោយផ្ទះ ចំនួន៤កាំបិទត្រូវក្បាលចំនួន០១កាំបិត ត្រូវចិញ្ចើមខាងឆ្វេងចំនួន០១កាំបិត ត្រូវខ្នងចំនួន០១កាំបិត និងត្រូវកំភួនដៃខាងស្តាំចំនួន០១កាំបិត បណ្តាលឲ្យរបួសធ្ងន់ ( មូលហេតុ ជនសង្ស័យមានជំងឺប្រសៃប្រសាទ ) ។ ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលស្នាមព្រះចំនួន០៣នាក់ បានចុះបង្ក្រាបនិងនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសម្រាកព្យាបាលនៅគ្លីនិចឯកជនឈ្មោះ យឹម ទ្រី នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ៕

មតិយោបល់