ព័ត៌មានជាតិ

ករណីស្រ្តីម្នាក់ជិះម៉ូតូចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះត្រូវរថយន្តបុកបណ្តាលអោយស្លាប់បន្សល់ទុកកូន២នាក់…

ភ្នំពេញ:(ពត័មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលអោយស្ត្រីម្នាក់ស្លាប់ តាមបណ្តោយផ្លូវថៃហ្គ័ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣.មេសា.ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ទី មួយ ភេទ ស្រី អាយុ៤០ឆ្នាំជាង ជាមន្ត្រីធ្វើការនៅសាលាខេត្តកណ្កាល មានស្រុកកំណើត ស្រុកកៀនស្វាយ ខេត្តកណ្កាល មានកូនចំនួន២នាក់
តាមដំណើររឿង ជនរងគ្រោះជិះម៉ូតូពីកន្លែងធ្វើការត្រឡប់ទៅផ្ទះ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅទីតាំងខាងលើដើម្បីវាស់វែងរួច ប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់