ព័ត៌មានជាតិ

កូនដុតផ្ទះឆេះអស់ព្រោះខឹងម្ដាយមិនបំពេ ញតាមបំ ណងទិញ ម៉ូតូអោយខ្លួនមុនបុណ្យចូលឆ្នាំថ្មី…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា ថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង១២:៤៥នាទី មានករណអគ្គិភ័យឆេះផ្ទះ ០១ខ្នង នៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ ផ្ទះត្រូវអគ្គិភ័យឆាបឆេះមានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ចាំងក្ដា ឈេីលេី ថ្មខាង ក្រោម រៀបឥដ្ឋ កម្មសិទ្ធិ ឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ។

យោងតាម សាក្សី និងជាអ្នកឃេីញហេតុការណ៍ ដំបូង ឃេីញមានបុរសម្នាក់បានធ្វេីសកម្មភាព ដុតផ្ទះតែម្ដង បុគ្គលនោះមានឈ្មោះខឿន សុភីន ភេទប្រុ ស អាយុ២១ឆ្នាំ ត្រូវជាកូនប ង្កើ ត តាមការបញ្ជាក់ ពីសមត្ថកិច្ច ថា កូនដែលុដុតផ្ទះខ្លួនឯ ងគឺជាមនុ ស្សមា នសតិគ្រប់ គ្រាន់ មិនមែនជាជនមានវិបល្លាសស្មារ តី ទេ តាមការបញ្ជាក់ពីក្រុមគ្រួសារ និងអ្នកជិតខាង ប៉ុន្តែ មូ លហេតុ ដែលនាំឱ្យកូនហ៊ានលេីកដៃយកភ្លេី ងដុតផ្ទះខ្លួននេះ គឺមកពីម្ដាយមិនបំពេញបំណងជូនកូន (ទិញម៉ូតូ មុនចូលឆ្នាំ)។

សម្ភារៈ ខូចខាត មានដូចខាងក្រោម ៖
-ផ្ទះទំហំ ៨×៩ ម៉ែត្រ
-ទូរសំលៀកបំពាក់
-ស្រូវចំនួន៨បាវ និងសម្ភារៈមួយចំនួនទៀត ។

សំណាងល្អ មិនបណ្ដាលឱ្យមានរបួសដល់មនុស្ស និងឆេះទ្រព្យសម្បត្ដិអ្នកដទៃ! !

ក្នុងហេតុការណ៍ គ្រោះថ្នាក់ ដោយអគ្គិភ័យសមត្ថកិច្ចប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង អស់ទឹកចំនួន០២ឡាន។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបង្កមកសាកសួរ និងចំណាត់ការតាមនីតិវិធី៕

មតិយោបល់