ព័ត៌មានជាតិ

ខំដឹកដំឡូងមីច្រើនតោនពេក ក៏ក្រឡាប់គោយន្ត ត្រូវដំឡូងមីសង្កត់មនុស្ស៤នាក់ ប៉ីសស្លាប់

បន្ទាយមានជ័យ: មុននេះបន្តិច មានសេចក្តីរាយការណ៍មួយគួរឲ្យភ្ញាក់ផ្អើល មកពីម្តុំវត្តថ្លែងពណ៌ ឃុំស្លក្រោម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អំពីករណីក្រឡាប់គោយន្តដឹកដំឡូងមី ដែលផ្ទុកលើសចំណុះច្រើនតោន ហើយត្រូវដំឡូងមីកប់មនុស្ស៤នាក់។

បច្ចុប្បន្ន មនុស្ស៣នាក់ត្រូវបានកាយយកចេញមកក្រៅ នៅសល់ម្នាក់ដែលកប់ជ្រៅម្នាក់ទៀត ដែលត្រូវបានប្រជាពលរដ្ឋកំពុងនាំគ្នាព្យាយាមជួយកាយ តែមិនដឹងថាស្លាប់ ឬរស់នោះទេ៕

មតិយោបល់