ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីឆក់ទូរសព្ទប្រជាពលរដ្ឋតាមផ្លូវ នៅ ខេត្តតាកែវ…

តាកែវ:ករណីអំពើលួចដោយមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទតាមដងផ្លូវ)។
ថ្ងៃអង្គារ1រោជខែចេត្រឆ្នាំខាលចត្វាស័ក ព.ស2566ត្រូវនឹងថ្ងៃទី 18 ខែមេសាឆ្នាំ 2023វេលាម៉ោង 15:00 នាទីចំណុចលើផ្លូវកៅស៊ូស្ថិតក្នុងភូមិអង្គត្នោតខាងលិចឃុំអង្គតាសោមមានករណីអំពើលួចមានស្ថានទម្ងន់ទោសមួយ(ឆក់)បង្កឡើងដោយជនសង្ស័យចំនួន02នាក់ជិះម៉ូតូម៉ាកនិចពណ៌ផ្កាឈូកលាយសគ្មានផ្លាកលេខប្រដាប់ដោយកាំបិតក្រង៉ុក
1-ឈ្មោះម៉ម សុខហៅកែវភេទប្រុសអាយុ 18 ឆ្នាំនៅភូមិសេកយាឃុំអង្គតាសោម។
2-ឈ្មោះថន លីហ្សាភេទប្រុសអាយុ 17 ឆ្នាំនៅភូមិអង្គត្នោតខាងកើតឃុំអង្គតាសោម។
បានធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះចំនួនបួននាក់ដែលកំពុងជិះម៉ូតូម៉ាកស្កុបពីឌុបកូនតូចៗចំនួនពីរនាក់ចេញពីផ្សារអង្គតាសោមតាមផ្លូវខាងលើឆ្ពោះទៅផ្ទះវិញតែពេលធ្វើសកម្មភាពជនសង្ស័យយកទូរសព្ទពុំបានទេដោយជនរងគ្រោះប្រតោងប្រតាយយកបានវិញបណ្ដាលឲ្យដួលម៉ូតូរងរបួសទាំងម្ដាយនិងកូន។ជនរងគ្រោះទាំងបួននាក់មានឈ្មោះដូចខាងក្រោម
1-ឈ្មោះឆែត ស្រីនាងភេទស្រីអាយុ 25 ឆ្នាំនៅភូមិតាសោមឃុំសំរោង។
2-ឈ្មោះរឿន ចំរើនភេទស្រីអាយុ 25 ឆ្នាំនៅភូមិតាសោមឃុំសំរោង ស្រុកត្រាំកក់ និងកូនក្មេងចំនួន០២នាក់ ទៀត។ក្រោយពីរទទួលបានព័ត៌មានពីកន្លែងកើតហេតុនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញាសមត្ថកិច្ចយើងបានចេញអន្តរាគមន៍ភ្លាមៗដោយឃាត់បានជនសង្ស័យទាំងពីរនាក់ដែលមានឈ្មោះដូចខាងលើព្រមទាំងវត្ថុតាងម៉ូតូម៉ាកនិចនិងកាំបិតក្រង៉ុកត្រង់ចំណុចភូមិសេកយាឃុំអង្គតាសោមបច្ចុប្បន្នកំពុងធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។
បញ្ជាក់តាមការសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់ចំនួន 4 លើករួចមកហើយ។

មតិយោបល់