ព័ត៌មានជាតិ

ករណីសមត្ថកិច្ចឃាត់ខ្លួនជនសង័្សយចំ នួន៥នាក់ក្នុងករណី ហិ-ង្សាដោយចេតនាបណ្តាលឱ្យរងរបួស…

បាត់ដំបង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២ ៣នៅចំណុចវាលស្រែបឹងយាយទូច ស្ថិតក្នុងក្រុម ទី០៨ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ត បាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក ឧត្តមសេនីយ៍ ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោ កវរសេ នី យ៍ទោ សេង លុច អធិការនគរ បាលស្រុកថ្ម គោល បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល បង្រ្កាបករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់កាំ-បិ-តកា-ប់)មួយករណីឃាត់ខ្លួនជនសង័្សយចំនួន ០៥ នាក់គឺ៖
១-ឈ្មោះ សាន់ វណ្ណ: ភេទប្រុសអាយុ៣៤ឆ្នាំរស់ នៅភូមិអូរតាគី ឃុំអូតាគី ស្រុកថ្មគោល(ជនដៃដ ល់ )
២-ឈ្មោះ អំ ភារ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំ បង។
៣-ឈ្មោះ សូត្រ សារឿប ភេទប្រុ ស អាយុ២៣ ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំបង។
៤-ឈ្មោះ ផៃ សុផាន់ណា ភេទប្រុ ស អាយុ២៣ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
៥-ឈ្មោះ ផៃ សុផាន់ណៃ ឣាយុ ២២ឆ្នាំ ភូមិវាលទ្រា ឃុំឣូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង(ជនដៃដល់)។

-ដកហូតបានសម្ភារ:តាងមាន៖
-កាំបិតចំនួន០១ដើម
-អាំងវ៉ិចទ័រឆក់ត្រីចំនួន០១ -អាគុយ៤០អំពែរចំនួន០១
-ដងឈើសំរាប់ឆក់ត្រីចំនួន០១គូរ។

សូមជម្រាបជូនថាកាលពីថ្ងៃទី ១៧ខែមេសាឆ្នាំ ២០ ២៣វេលាម៉ោង២៣និង៣០នាទីនៅចំណុចកើត ហេតុជនសង័្សយខាងលេីបានប្រើប្រាស់ឧបករ ណ៍ឆក់ត្រីធ្វើសកម្មភាពឆក់ត្រីនៅចំណុចខាងលើខណ: ដែលធ្វើសកម្មភាពឆក់នេះបណ្តាលឱ្យផ្អើល ហ្វូងទាចិញ្ចឹមដែលជនរងគ្រោះកំពុងមើលថែនៅទីនោះ។

ឃើញដូច្នេះជនរងគ្រោះស្រែកទៅកាន់អ្នកឆក់ត្រីថាចាប់ៗជាហេតុធ្វើឱ្យពួកអ្នកឆក់ត្រីភ័យផ្អើលរត់ ចេញពីទីនោះ និងបានជ្រុះកាបូបដាក់ប្រាក់នៅទី នោះផង លុះក្រោយមកពួកគេវិលមករកកាបូប ប្រាក់នោះវិញ។

ពេលបានកាបូបប្រាក់វិញហើយ ក៏ចេញទៅបាត់ លុះក្រោយមកពួកគេលើកគ្នាមកម្តងទៀតហើយធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យរងរបួសចំនួន០២នាក់ មានឈ្មោះ ឆៃ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់ នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្ម គោល រងរបួសម្រាមដៃខាង ឆ្វេង និងដើមកំភួនជើងក្រោមក្បាលជង្គង់ខាង ស្តាំ(រងរបួសធ្ងន់)និងឈ្មោះ ឈៀង វាសនា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល រងរបួសត្រង់កែងដៃខាង ឆ្វេង(របួសស្រាល)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននិងនាំមកកាន់អធិ ការដ្ឋាននរបាលស្រុក។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ ក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីក សាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់៕

មតិយោបល់