ព្រះសីហនុៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋផ្ទុះការតវ៉ា ហើយក៏បានបិទផ្លូវជាតិលេខ៤ រយៈពេល១០នាទី ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ម្ដុំចំណោតបិតត្រាំង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសមត្ថកិច្ច ទើបមានការបើកផ្លូវវិញ ហើយបានឃាត់ខ្លួនមនុស្សម្នាក់ យកមកសួរនាំ នៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់៕
មតិយោបល់