ភ្នំពេញៈ រថយន្តកាមរីបាឡែន បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រចក ខណ្ឌដូនពេញ។
អ្នកឃើញហេតុការណ៍និយាយថា ព្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ព្រោះតែរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស គ្មានស្លាកលេខ បានបើកលឿនពេក តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ីក្នុងទិសដៅ ពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ រថយន្តមិនអាចបើកគេចពីរបាំងថ្មពុះចែកថ្មី ដែលសាលារាជធានីភ្នំពេញ ទើបតែដាក់ថ្មីថ្មោង ដែលគ្មានសញ្ញាភ្លាតភ្លើង ហើយផ្លូវនេះងងឹតទៀតនោះ ក៏ធ្វើឲ្យរថយន្តបើកបុកយ៉ាងពេញទំហឹងតែម្តង។
បន្ទាប់ពីរថយន្តកាមរីបាឡែននេះបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវហើយ គេឃើញមនុស្សប្រុសម្នាក់ និងស្រីម្នាក់ចេញពីរថយន្តនោះ ឡើងជិះឡានមួយគ្រឿងទៀតចាក់ចេញទៅបាត់តែម្តង។
រថយន្តបង្កខាងលើនេះត្រូវសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ក្រុងវាសវែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕




https://youtu.be/di_HKEdA41M
មតិយោបល់