ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបណ្តាលអោយរងការខូចខាត…

​ កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា: នៅថ្ងៃអាទិត្យ​ ៤កើត ខែពិសាខ​ ឆ្នាំថោះ បញ្ច​ស័​ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ​២​០​២​៣ វេលាម៉ោង១៩:០៨នាទី នៅលើផ្លូវលេខ ១៤​៤​០ ត្រង់ចំណុចម្ដុំប្រឡាយច្បារមនស្ថិតនៅភូមិថ្មី ស​ង្កាត់រការធំ ក្រុងច្បារមន រថយន្ដ ០១គ្រឿង ម៉ាក​TO​Y​OTA CAMRY ពណ៌ស ស្លាកលេខភ្នំពេញ​ 2​S-​5​728 អ្នកបើកបរឈ្មោះ ឃិន សុខវ៉េន ភេទប្រុ​ស អា​យុ៣៧ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុ​កសំ​រោ​ងទង បើកបរពីទិសខាងជើងទៅ​ទិ​សខាងត្បូង លុះមកដល់ចំណុចខាងលើ បានទៅ​បុ​ក​ជាមួយរថ​យ​ន្ត ០១គ្រឿង ម៉ាក​ TOYOTA CA​M​RY ពណ៌ស ស្លា​កលេខភ្នំពេញ​ 2AM-1100 អ្នក​បើកបរឈ្មោះ​ ជិន វាសនា ភេទប្រុស អាយុ​៣៨​ឆ្នាំ​បើកបរបញ្រ្ចាសទិ​ស​គ្នា បណ្ដាលឲ្យគ្រោះថ្នាក់ និងខូចខាតសម្ភារ:ដូ​ចខាងក្រោម៖ខូចខាតរថយន្ដ ០២គ្រឿងធ្ងន់។

​ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលហេតុបង្កគ្រោះ​ថ្នាក់ដោយសារតែស្ថានភាពអ្នកបេីកបរមានជាតិ​ស្រវឹង​ ។

​ បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍បាននាំយ​ក​មធ្យោបាយបង្កមករក្សាទុកបណ្ដោះអាសន្ន​ នៅ​អ​ធិ​ការដ្ឋាននគរបាលក្រុងច្បារមន​ ចំណាត់ការនីតិវិធីបន្ដ៕

មតិយោបល់