ព័ត៌មានជាតិ

ក្រុមក្មេងទំនើងមួយក្រុម ប្រើអំពើហឹង្សាដោយវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកាឃាត់ខ្លួន បានចំនួន៣នាក់…

មណ្ឌលគិរី:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃសុក្រ ២កើត ខែពិសាខ ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២០២៣ ត្រូវនឹង ថ្ងៃទី២១​ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង ២២និង២៤នាទី​ មានករណីក្រុមក្មេងទំនេីង០១ក្រុម បានប្រើអំពេីហិង្សាវាយបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ​ ករណីកើតនេះបានកើតឡើង នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ប្រាជ្ញ​ ញឹង​ ស្ថិតនៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្រោយពីបានទទួលដំណឹងនេះភ្លាមកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរមនា បានចុះធ្វើការស្រាវជ្រាវ រហូតដល់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលា ១៣និង០០នាទី កម្លាំងសមត្ថកិច្ចយើងបានធ្វើកាបង្រ្កាប និងចាប់ឃាត់ខ្លួនជនសង្ស័យ ដែលជាក្រុមក្មេងទំនេីង បានចំនួន០៣នាក់ នៅត្រង់ចំណុចបន្ទប់ផ្ទះជួល​ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនសង្ស័យដែលជាក្រុមក្មេងទំនេីងមាន រួមមានឈ្មោះដូចខាងក្រោម÷
-ទី១.ឈ្មោះ ផេង ម៉ាឃីត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំចម្ការ មានទីលំនៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
-ទី២.ឈ្មោះ ផេង ហុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
-ទី៣.ឈ្មោះ វុត ចិត្រា ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កម្លាំងចាប់យកវត្ថុតាងរួមមាន÷ ១/.ម៉ូតូ ០១គ្រឿង , ២/.ដាវ ០១ដើម។ មូលហេតុមានគំនុំរឿងជនរងគ្រោះជិះម៉ូតូ រ៉ូបំពងសម្លេងរំខាន​។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងខាងលើ ត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ សហការ ជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធី៕

មតិយោបល់