ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យករណីឆក់កាបូបប្រជាពលរដ្ឋ នៅ ខេត្តព្រះវិហារ…

ព្រះវិហារ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថាមានករណីឆក់កាបូបកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រ139-140 លើផ្លូវជាតិ62 ស្ថិតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ មានក្រុមក្មេងមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន ៤នាក់ ម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ តែមិនបានសម្រេច ហើយបណ្តាលឲ្យដួលម៉ូតូជនរងគ្រោះធ្ងន់ធ្ងរ។ ក្រោយពីទទួលបណ្តឹង នឹងទទួលរបាយការណ៍ពីលោកអធិការនគរបាលស្រុកត្បែងមានជ័យ បានសហការជាមួយកម្លាំងជំនាញខេត្ត ដើម្បីធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មានជាបន្ទាន់ តាមបទបញ្ជា របស់លោកស្នងការនគរបាលខេត្ត រហូតឈានដល់ការកំណត់មុខសញ្ញានឹងចាប់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ម៉ូតូចំនួន២គ្រឿងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យទាំង៤នាក់សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

មតិយោបល់