ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីវាយប្លន់ទៅលើកុមារីម្នាក់កំពុងតែជិះម៉ូតូ តាមផ្លូវ…

ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៥:១៥នាទីល្ងាច មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូមួយ គ្រឿង) ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៤ ឡើងតែមស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលខ ពោធិ៍សាត់ 1D.7934 បង្កឡើងដោយជនសង្ស័យ០៣នាក់ បានប្លន់ កុមារី អាយុ១៣ឆ្នាំ រស់នៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានជិះម៉ូតូរបស់បងស្រីបង្កើត អាយុ៣៣ឆ្នាំ តែម្នាក់ឯងជិះចេញពីផ្ទះបងស្រីម្នាក់ទៀត អាយុ៣១ឆ្នាំ រស់នៅចំណុចគីឡូម៉ែត្រលេខ ៤៤ តាមបណ្ដោយផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិឃុំខាងលើ ជិះចូលតាមផ្លូរក្រាលគ្រួសក្រហមទៅផ្ទះក្នុងភូមិ ពេលជិះតាមផ្លូវក៏បានជួបជាមួយជនសង្ស័យ ឃើញដូចនេះជនសង្ស័យពីរនាក់មានម្នាក់បានបក់ដៃកាក់ម៉ូតូឲ្យកុមារី ដែលកំពុងតែជិះឱ្យឈប់ តែកុមារីមិនឈប់ ជនសង្ស័យម្នាក់ទៀតក៏បានកាន់កាំបិតកកុករត់ចូលទៅរក ម៉ូតូដែលកុមារីកំពុងតែជិះ ធ្វើឲ្យកុមារីភ័យខ្លាំងពេក ក៏ធ្លាក់ពីលើម៉ូតូដែលកំពុងតែជិះ ទៅលើចិញ្ចើមផ្លូលគ្រួសក្រហមរមាលធ្លាក់ទៅក្នុងប្រឡាយទឹកបណ្ដាលឲ្យរងរបួសស្រាលចំជើងខាងឆ្វេង បន្ទាប់មកជនសង្ស័យក៏បានលួចយកម៉ូតូជិះរត់គេចខ្លួនបាត់ទៅ។ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញអធិការនគរបាលស្រុកភ្នំក្រវាញនិងកម្លាំងប៉ុស្ដិ៍ សហការជាមួយកម្លាំងជំនាញអធិការនគរបាលស្រុកបាកាននិងកម្លាំងប៉ុស្ដិ៍ បានធ្វើការសើបអង្កេតស្រាវជ្រាវ រហូតឈានដល់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ទទួលផលចោរកម្ម១នាក់)ជាបន្តបន្ទាប់ រួមទាំងវត្ថុតាងមួយចំនួន៕

មតិយោបល់