ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីដើរលួចកាត់ខ្សែភ្លើង តាមផ្ទះប្រជាពលរដ្ឋ…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងែទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០នាទីទាបភ្លឺ កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែងពីបទលួច (លួចកាត់ខ្សែភ្លើង)ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១៨៦ កែងផ្លូវលេខ២៦៥ ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ជនសង្ស័យ
១-ឈ្មោះ រឿន រិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលមិនចាំលេខ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ សេង សុច ហៅ កច់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ
+វត្ថុតាងចាប់យកមាន:
ម៉ូតូរ៉ឺម៉កកង់បីចំនួន០១, កាំបិតប៉័ងតោ ចំនួន០១, កន្ត្រៃ ចំនួន០១, សោរខ្សៀមុខកាត់លេខ៨ ចំនួន០២, សោរចិញ្ចៀនមុខកាត់លេខ១៧ ចំនួន០២, សោរចិញ្ចៀនមុខកាត់លេខ១៩ ចំនួន០១, កន្ត្រៃកាត់ដែក ចំនួន០២,ដងសម្រាប់តកន្ត្រៃកាត់ដែក ១គូរ , ទុលល្វីសចំនួន០១, ដង្កាប់ចំនួន០១, ដងឈើមានទំពួកសម្រាប់ថ្ពួកខ្សែភ្លើងកាត់ប្រវែងប្រហែល២ម៉ែត្រចំនួន០១ និងខ្សែភ្លើងកាត់រួចប្រវែងប្រហែល២០ម៉ែត្រ (ចាប់យកពីជនសង្ស័យឈ្មោះ រឿន រិទ្ធ ) ។បច្ចុប្បន្ន: ជនសង្ស័យខាងលើកំពុង ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាក សួរ និងចាត់ការបន្តតាមនីតិវិធី។

មតិយោបល់