ព័ត៌មានជាតិ

អាសូរណាស់!ករណីក្មេងស្រីសិស្សសាលា២នាក់នាំគ្នាទៅរាវលៀសបណ្តាលអោយលង់ទឹកស្លាប់…

ភ្នំពេញ:នៅវេលាម៉ោង១៣:១០នាទីថ្ងៃទី២៦.០៤.២០២៣ មានករណីលង់ទឹកកើតឡើង០១លើក ស្លាប់មនុស្ស០២នាក់ស្ថិតនៅចំណុចប្រឡាយទឹកភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។សពក្មេងរងគ្រោះទី១ឈ្មោះ ដា វណ្ណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។សពជនរងគ្រោះទី២ឈ្មោះ អឿន ស្រីឡាន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅជាមួយជនរងគ្រោះខាងលើ។+ដំណើររឿង÷មុនពេលកើតហេតុជនរងគ្រោះទាំង០២នាក់រួមទាំងម្ដាយ ជីដូននិងបងប្អូនជីដូន០២នាក់ទៀតបាននាំគ្នាមករាវលៀសនៅប្រឡាយបាក់អង្រុត ពេលរាវបានមួយសន្ទុះស្រាប់តែមានម្នាក់រអិលជើងចូលទឹកជ្រៅក៏នាំគ្នាជួយចាប់ស្រាប់តែលិចលង់បាត់ពីរនាក់ហើយក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋនៅក្បែរនោះមកជួយសង្គ្រោះរាវរកឃើញពីរនាក់ប៉ុន្តែជនរងគ្រោះទាំង០២នាក់បានស្លាប់បាត់ទៅហើយ។បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់