ព័ត៌មានជាតិ

ផឹកស៊ីទាស់សម្ដីគ្នា កាប់ជាច្រើនកាំបិតអស់ផ្លូវរត់ លោតពីលើផ្ទះស្លាប់

ភ្នំពេញ: បុរស២នាក់ជាមិត្តភក្តិធ្វើការសំណង់ជាមួយគ្នា បានបបួលគ្នាទៅផឹកស៊ី លុះដល់ពេលស្រវឹង ស្រាប់តែទាស់សម្ដីគ្នារហូតហៅគ្នាវៃមួយស្មើនៅលើផ្ទះល្វែងមួយកន្លែង ដែលទើបតែសាងសង់ ដោយម្នាក់មានកាន់កាំបិតប៉័ងតោ និងម្នាក់ទៀតមានកាន់ដំថ្ម បើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមក្នុងរឿងភាគចិន រហូតចុងក្រោយម្នាក់ត្រូវជាច្រើនកាំបិតរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកកាប់ឈ្នះភ័យខ្លួនអស់ផ្លូវរត់ ក៏លោតពីផ្ទះកម្ពស់៣ជាន់ ធ្លាក់មកបោកខ្លួនជាមួយនិងថ្មស្រែកថ្ងូររហូតដល់ដាច់ខ្យល់គ្មានអ្នណាកជួយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសួនអាជីវកម្មលក់ផ្ការ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ៕

ផឹកស៊ីកាប់គ្នា (3)

ផឹកស៊ីកាប់គ្នា (4)

ផឹកស៊ីកាប់គ្នា (1)

ផឹកស៊ីកាប់គ្នា (2)

មតិយោបល់