ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៩ខែវិច្ឆិកា ស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល១៣នាក់

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក ( យប់ ៥លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ ( ស្រី ៣នាក់ ) រងរបួសធ្ងន់ ១០នាក់ ( ស្រី ១នាក់ ) និងរងរបួសស្រាល ៣នាក់ ( ស្រី ២នាក់ ) ។ របាយការណ៍នេះគឺគិតពីម៉ោង ២រសៀលថ្ងៃទី៨ ខែវិច្ឆិកា ដល់ម៉ោង ២រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូ ចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង និងអ្នកថ្មើរជើង ២នាក់។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក ( ស្លាប់ ១នាក់ ) , មិនគោរពសិទ្ធិ ៣លើក ( ស្លាប់ ៤នាក់ ) , ប្រជែងគ្រោះថ្នាក់ ២លើក, ស្រវឹង ១លើក ( ស្លាប់ ២នាក់ ) និងបត់គ្រោះថ្នាក់ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៣នាក់ (យប់ ៦លើក)។

គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត ក្រុង ចំនួន ៤លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៤លើក រថយន្តធុនធំ ១លើក និងគោយន្ត ១លើក។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ធំ ១លើក ស្លាប់ ៣នាក់ ខេត្តរតនគីរី ១លើក ស្លាប់ ១នាក់ ខេត្តព្រះវិហារ ១លើក ស្លាប់ ១នាក់ និងខេត្តប៉ៃលិន ២លើក ស្លាប់ ២នាក់ ។

ដោយឡែកយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កើតឡើង ចំនួន ៩៣លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៤៥នាក់ រងរបួសសរុប ចំនួន ២១៦នាក់ ក្នុងនោះរបួសធ្ងន់ ១០១នាក់ និងរងរបួសស្រាល ចំនួន ១១៥នាក់ ។
ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៦៦៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧៣៤គ្រឿង និងពិន័យសរុប ចំនួន ១.៩៣៤គ្រឿង៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍photo_2016-11-09photo_2016-11-09_14-12-29photo_2016-11-09_14-10-34

មតិយោបល់