ព័ត៌មានជាតិ

ករណីបុរសម្នាក់ខឹងសង្សាលែងទទួលស្គាល់ផឹកប៊ីយែអស់បីកំប៉ុងបើករថយន្តបុករានទេវតាបណ្តាលអោយរងការខូចខាត…

តាកែវ:ថ្ងៃទី 28 ខែមេសាឆ្នាំ 2023 វេលាម៉ោង 16:00 នាទីចំណុចភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហិង្សាបង្កឲ្យមានការខូចខាតមួយបង្កឡើងដោយជនសង្ស័យ01នាក់ឈ្មោះឈុន នី ភេទប្រុស អាយុ 40 ឆ្នាំទីលំ ភូមិស្អាង ឃុំស្អាងស្រុកជ័យសែន ខេត្តព្រះវិហារ មុខរបរបើកឡានដើរលក់គ្រឿងសង្ហារឹម ដោយដំបូងបានបើកឡានម៉ាក toyota ធន់ត្រាពណ៌ស ពាក់ផ្លាកលេខកំពង់ធំ2.A4669 ចូលមកផឹកស៊ីនៅហាងលក់ដូររបស់ឈ្មោះជ័យ ចន្ធូ ភេទស្រីអាយុ 40 ឆ្នាំនៅភូមិយាយឡ ឃុំត្រាំកក់ (អតីតសង្សារ)រួចបានបង្ករអុកឡុកជេរប្រមាថរករឿងដេញវ៉ៃម្ចាស់ហាងនិងអ្នកបម្រើតែមិនបណ្ដាលឲ្យរងរបួសឡើយដោយមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន។បន្ទាប់មកនៅម៉ោង 17:30 នាទីជនសង្ស័យខាងលើបានបើកឡានរបស់ខ្លួនដែលមានភិនភាគដូចរៀបរាប់ខាងលើចូលមកផឹកស៊ីនៅក្នុងហាងរបស់ឈ្មោះគឹម យ៉ាត ភេទស្រីអាយុ 42 ឆ្នាំនៅភូមិជាមួយគ្នា អស់ប៊ីយែបីកំប៉ុងតែមិនទូទាត់ប្រាក់ឲ្យទៅម្ចាស់ហាងរួចក៏បានបង្កជម្លោះជេរបញ្ចោរម្ចាស់ហាងព្រមទាំងបានបើករថយន្តបុករៀនទេវតាបណ្ដាលឲ្យខូចខាតអស់ចំនួន 01រួចបន្តបើករថយន្តត្រឡប់ទៅបុកទ្វារផ្ទះរបស់ឈ្មោះជ័យ ចន្ធូបណ្ដាលឱ្យខូចខាតចំនួនពីរផ្ទាំងបន្ថែមទៀត។ មូលហេតុ ដោយខឹងនិងឈ្មោះជ័យចន្ធូលែងទទួលស្គាល់និងយករូបខ្លួនជាសង្សារ។
ក្រោយពីមានពាក្យបណ្ដឹងពីជនរងគ្រោះទាំងពីរនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញាសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងរថយន្តនិងសម្ភារ:លើរថយន្តមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរកសាងសំណុំរឿងតាមនីតិវិធី។

មតិយោបល់