ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាសន្តិសុខផ្សារករណីយកពូថៅវាយបំបែកសោធ្វើសកម្មភាពគាស់តូបយកក្រវិលកំប៉ុងស្រាបៀរជាច្រើន…

កោះកុង:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ផ្នែកជំនាញនគរបាព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងខេមរភូមិន្ទបានទទួលពាក្យបណ្ដឹងពីអាជីវករថាមានករណីគាស់ទម្លុះទម្លាយតូបលក់ឥវ៉ាន់ក្នុងផ្សារដងទង់។អាជីវករឈ្មោះហោ សាលាង ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិ០១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង ។ ក្រោយពីទទួលពាក្យបណ្ដឹងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី ដោយមានការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង ផ្នែកជំនាញព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះឡេង វុទ្ធី ភេទប្រុស អាយុ៤១ ឆ្នាំមុខរបរសន្តិសុខផ្សារដងទង់ មានទីលំនៅភូមិ០១ សង្កាត់ដងទង់ករណី គាស់តូប និងគាស់ស្រាបៀយកក្រវិលកំប៉ុងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ក្រោយសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានយកពូថៅពីតូបលក់សាច់ជ្រូកក្បែរនោះមកវាយបំបែកសោ រួចធ្វើសកម្មភាពគាស់យកក្រវិលកំប៉ុងនៅតូបលក់អីវ៉ាន់នោះតែម្ដង។វត្ថុតាងដកហូតរួមមាន៖
១.ពូថៅ០១ដើម
២.និងក្រវិលកំប៉ុងចំនួន១១។
ករណីនេះកម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។

មតិយោបល់