សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីដើរលួចគោអ្នកភូមិ…
បាត់ដំបង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីយប់ថ្ងៃសុក្រ៩កើតខែពិសាខឆ្នាំថោះបញ្ចស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ខែ មេសាឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ខែមេសាឆ្នាំ២០២៣ នៅចំណុចភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបា ត់ដំបង មាន ករណីចោរកម្ម (លួចគោ) បង្កឡើងដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើ សកម្មភាពលួចគោញីមួយក្បាលរបស់ជនរងគ្រោះឈ្មោះ ខ្លឹម បឿន ភេទប្រុស អា យុ៦៥ឆ្នាំ រស់នៅភូមិសង្កែវារ ឃុំបវេល ស្រុកប វេល ខេត្តបាត់ដំបង ។ភ្លាមៗព័ត៌មាននេះត្រូវដឹងដល់សមត្ថកិច្ចនគរបាល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបបវេល បានដឹកនាំកម្លាំងពួនស្ទាក់និងបង្រ្កាបឃាត់ខ្លួនបានជនសង័្សយនោះបានគឺឈ្មោះ លុច វីលីប ហៅវិ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងព្រមទាំងដកហូតបានគោញីមួយក្បាលជារបស់ជនរងគ្រោះខាងលេី។បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត អនុវត្តតាមនិតិវិធី ច្បាប់រីឯគោញីបានប្រគល់ជូនម្ចាស់វិញ៕
មតិយោបល់