ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបករណីក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅតាមផ្លូវលេខ២១…

កណ្កាល:យោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្រុមក្មេងទំនើងមួយក្រុមដែលតែងតែបង្ហោះម៉ូតូនៅលើផ្លូវ២១ចំណុចស្ពានក្រវ៉ាតក្រុងទី៣ ស្ថិតនៅ ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល យ៉ាងណាក៏ត្រូវតែប្រមូលក្មេងទាំងនេះមក ។ជាលទ្ធផលបន្ទាប់ពីក្មេងទំនើងទាំងនេះបង្ហោះម៉ូតូនៅចំណុចខាងលើនាល្ងាចថ្ងៃទី១ខែមេសាឆ្នាំ២០២៣លុះរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២៣ កម្លាំងផ្នែកយុត្តិធម៍បានធ្វើការស្រាវជ្រាវរហូតឃាត់បានក្មេងទំនើងទាំងនោះបានចំនួន៤នាក់ រួមមាន៖

១-ឈ្មោះទិត្យ ផារ៉ាដេត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ ។

២-ឈ្មោះសល្យ ចាន់ហេង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៣-ឈ្មោះភាព ចិត្រ្តា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

៤-ឈ្មោះសាន សិលា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បច្ចុប្បន្នក្មេងទាំងបួននេះឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងដើម្បី អប់រំ ។

មតិយោបល់