ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក ជួន ណារិន្ទ ចែកមួកសុវត្ថិភាព២៩២មួកដល់សិស្សក្នុងទិវាកុមារអន្តរជាតិ១មិថុនា

ព្រះសីហនុៈ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមន្ត្រីជាច្រើននាក់ បានយកមួកសុវត្ថិភាពចំនួន២៩២មួក ចែកជួនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាលាវិទ្យាល័យ ហ៊ុន សែន ក្រុងព្រះសីហនុ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០១៦ ខួបទី៦៧។

លោក ជួន ណារិន្ទ បានមានប្រសាសន៍សំណេះសំណាលសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូសាលាវិទ្យាលយ័ហ៊ុន សែន ក្រុងព្រះសីហនុថា រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់នូវវប្បធម៌ស្រឡាញ់កុមារ សំដៅរួមចំណែកលុបបំបាត់អំពើហិង្សា លើកុមារ ការកេងប្រវ័ញ្ចលើពលកម្មកុមារ និងការរំលោភបំពានការជួញដូរកុមារ និងលើកស្ទួយ សេចក្តីថ្លៃថ្នូររបស់កុមារ ការលើកកម្ពស់ សុខុមាលភាពរបស់សង្គមជាតិយើងទាំងមូលផងដែរ។ រាជរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារជាពិសេសការបង្កាទប់ស្កាត់ការការពារកុមារពីអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការលុបបំបាត់ពលកម្មកុមារ។

លោក ជួន ណារិន្ទ បានធ្វើការក្រើនរម្លឹកដល់សិស្សានុសិស្ស យុវជនទាំងអស់ត្រូវជៀស ឲ្យផុតពីគ្រឿងញៀន ហើយត្រូវឆ្លើយថា ទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់យើង ត្រូវចូលរួមទាំងអស់គ្នាប្រឆាំងដាច់ខាតការជួញដូរកុមារ គប្បីក្មួយៗត្រូវប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតដ៏ល្អរបស់ខ្លួនក្រុមគ្រួសារក៏ដូចប្រទេសជាតិ ព្រោះក្នួយៗជាទំពាំងស្នងឬស្សីក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲមានការអភិវឌ្ឍរីកចម្រើន។

លោកស្នងការបានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្ស ព្រមទាំងធ្វើការផ្សព្វផ្សាយការយល់ដឹងស្តីពីការពាក់មួកសុវត្ថិភាព និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។ ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់និងចាកចេញឲឆ្ងាយពីគ្រឿងញៀនដែលនាំឲយើងខូចអនាគត ព្រោះក្មួយជាសិស្សានុសិស្សមានភារកិច្ចក្នុងការកសាងសង្គមគ្រួសារមួយប្រកបដោយសុខដុមរមនា និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លោកស្នងការបានបញ្ជាក់ថា ការពាក់មួកសុវត្ថិភាពវាមានសារៈសំខាន់ណាស់ ព្រោះមួកមួយអាចជួយការពារជីវិតមនុស្សម្នាក់បាន ហើយអាចជួយកាត់បន្ថយពីការស្លាប់មកនៅត្រឹមរងរបួសធ្ងន់តែប៉ុណ្ណោះ និងអាចរងរបួសធ្ងន់មករងរបួសស្រាល និងគ្នានរបួស ដូច្នេះត្រូវចូករួមអនុវត្តច្បាប់ឲ្យបានគ្រប់គ្នាទាំងនាក់ជិះខាងមុខ និងនាក់ជិះនៅខាងក្រោយ រូមទាំងកុមារផងដែរ ដើម្បីកាត់បន្ថយការស្លាប់និងរងរបួសនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ លោក ជួន ណារិន្ទ ក៍បានផ្តល់អង្ករចំនួនពីរបាវ និងថវិកា២០ម៉ឺនរៀលដល់លោកគ្រូម្នាក់ និងសិស្សពីរនាក់ក្រីក្រស្នាក់នៅក្នុងសាលា និងបន្តជួយជារៀងរាល់ខែបន្តទៀត៕

photo_2016-06-03_11-57-42photo_2016-06-03_11-57-40photo_2016-06-03_11-57-37photo_2016-06-03_11-57-35photo_2016-06-03_11-57-31

មតិយោបល់