ព័ត៌មានជាតិ

ករណីគ្រោះចរាចរណ៍រវាងរថយន្តនិងម៉ូតូរុឺម៉កបណ្តាលអោយមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់៨នាក់…

កំពង់ឆ្នាំង:យោងតាមផេកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានអោយដឹងថានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣:៣០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤០-៤១ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ០១ គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G-2103 ដែលមានសណ្តោងស៊ឺមីរ៉ឺម៉កពណ៌ខៀវ+ស ពាក់ផ្លាកលេខ ភ្នំពេញ 4B-2068 (ប្រភេទរថយន្តដឹកប្រេងឥន្ធនៈ) អ្នកបើកបរមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) បើកបរពីទិសខាងជើង ទៅទិសខាងត្បូង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយនិងម៉ូតូ ០១ គ្រឿង ម៉ាក HONDA (ប្រភេទម៉ូតូសណ្តោងរ៉ឺម៉ក) ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ណាប់ តូនី ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរ ១២ នាក់ ស្រី ០៩ នាក់ (អ្នករួមដំណើរមានទីលំនៅភូមិ-ឃុំ ជាមួយអ្នកបើកបរ) បើកបរពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងដំណើរស្របទិសគ្នា ។ បណ្តាលឲ្យស្លាប់មនុស្ស ០៤ នាក់ ស្រី ០២ នាក់ នៅកន្លែងកើតហេតុ របួសធ្ងន់មនុស្ស ០៨ នាក់ ស្រី ០៧ នាក់ ខូចខាតម៉ូតូ០១គ្រឿងធ្ងន់, រថយន្ត ០១ គ្រឿង ស្រាល វត្ថុតាងត្រូវបានចាប់យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
សូមបងប្អូនទាំងអស់មេត្តា​ ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ទាំងអស់គ្នា

មតិយោបល់