ព័ត៌មានជាតិ

ករណីគ្រោះចរាចរណ៍រវាងរថយន្តនិងម៉ូតូCBRបណ្តាលអោយបុរសម្នាក់ស្លាប់…

បាត់ដំបង​:ថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤នឹង០០នាទី នៅចំណុចផ្លូវជាតិ៥៧Bចន្លោះបង្គោលគីឡម៉ែត្រលេខ២៥_២៦ ចំណុចផ្លូវបំបែក ឋិតក្នុងក្រុមទី២ ភូមិ ដំណាក់សាលា ឃុំ តាក្រី ស្រុកកម្រៀង ខេត្តបាត់ដំបង
មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន១លើករវាងម៉ូតូនិងរថយន្ដម៉ូតូម៉កCBR ពណ៌ខ្មៅគ្មានផ្លាកលេខ បើកបរពីលិចទៅកើតបញ្ចាសទិសគ្នាអ្នកបើកបរឈ្មោះ បឿន វិរះ (ស្លាប់នៅនឹងកន្លែងកើតហេតុ)ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅ ភូមិពាមឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (ពាក់មួកសុវត្តិភាព)នឹងរថយន្ដម៉ាក លុចសុីសRX330ពណ៏ផ្សែងបារីពាក់ផ្លាកលេខ ,2AK 6379ភ្នំពេញ បើកបរពីកើតទៅលិចអ្នកបើកបររថយន្ដរត់គេចខ្លួនបាត់។មូលហេតុអ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍ស្រុកបានមកដល់កន្លែងកើតហេតុ បានប្រគល់ឲ្យជំនាញការិយាល័យចរាចរណ៍ខេត្តធ្វើការវាស់វែងរួចប្រគល់ម៉ូតូ និងរថយន្ដទៅរឲ្យការិយាល័យជំនាញខេត្ត ដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់