ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីមុ​ខសញ្ញាលួចកាត់ខ្សែកតាម​រោងពិធី​លេង​ល្ខោននិងកាត់ឫសសីមាតាមបណ្ដាវត្ដអា​រាម… ​

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៤.០៥.២០២៣ វេ​លា​ម៉ោង ២១.៣០នាទី នៅចំណុចក្នុងវត្តផុង ស្ថិតក្នុងភូ​មិ សហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្ដកំព​ង់ស្ពឺ ចំថៃ្ងបុណ្យវិសាខបូជា និងមានកម្មវិធីកម្សាន្តនា​នា ព្រមទាំងមានល្ខោនបាសាក់ផងដែរ គាប់ជួនមា​ន​ជនសង្ស័យឈ្មោះ ជា យ៉ា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអណ្តូង សង្កាត់កោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពកាត់ខ្សែកផ្លាកទីនក្មេងប្រុសម្នាក់ដែលជាកូ​នរបស់ឈ្មោះ កែវ សុខគា ភេ​ទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ខណ:ពេលពេលម្តាយជនរងគ្រោះពរកូនដើរលេងបុណ្យវិសាខបូជា​នៅវត្ត​កំពុងឈរមើ​លល្ខោនស្រាប់តែជនសង្ស័យឈ្មោះ ជា យ៉ា បានលូកដៃកាត់យកខ្សែកផ្លាកទីន​ទម្ងន់ ១ជីកន្លះពីកកូនរួចដើរគេចខ្លួន ពេលនោះម្តា​យជនរងគ្រោះមើលខ្សែកកូនស្រាប់តែបាត់ខ្សែកទើបដឹងថាឈ្មោះ ជា យ៉ា ជាអ្នកកាត់ក៏បានឆោឡោ ភ្លាមនោះកម្លាំងសមត្ថកិច្ចសហការជាមួយប្រជាការពារធ្វើការឃាត់ខ្លួន​បានជនសង្ស័យនិងបាន​នាំខ្លួនមកអធិការស្រុកដើ​ម្បីសួរនាំ ។តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ ចន​ សុភីត​ ​អ​ធិការនគរបាលស្រុក​ និងយោងតាមចម្លើយសារ​ភា​ពរបស់ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពកាត់យកខ្សែករបស់កូនជនរងគ្រោះពិតប្រា​កដមែន ។បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ចជំនាញបានកសាងសំ​ណុំរឿងបញ្ជូនទៅការិយាល័យជំនាញ​ព្រហ្មទ​ណ្ឌ​ និងត្រូវបានតំណាងអយ្យការចោទប្រកាន់ និងចៅក្រម​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះ​អា​សន្ន​នៅពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ រី​ឯវត្ថុតាងប្រគល់ជូនទៅម្តាយជនរងគ្រោះវិញ៕

មតិយោបល់