ពោធិ៍សាត៖លោក វង សាវ៉េត អធិកានគរបាលស្រុកភ្នំក្រវាញបា្យដឹងថា មានហែតុការណ៍ដ៍រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១១ខែមិនាឆ្នាំ២០១៥ ស្ថិតក្នុងភួមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ មានជនដៃដល់ម្នាក់ឈ្មោះអ៊ុំ បូរ៉ា អាយុ២៧ឆ្នាំបានប្រើកាំបិតចុងស្រូចចាក់សំលាប់ប្រពន្ធខ្លួនឯង ឈ្មោះ ប៊ុន ស្រមុំ អាយុ២៦ឆ្នាំរស់នៅភួមិខាងលើដែលមានកូនប្រុសពីនាក់អាយុ៦ឆ្នាំម្នាក់និងអាយុ៣ឆ្នាំម្នាក់រស់នៅភួមិកើតហែតខាងលើរូចគេចខ្លួនបាត់ ដោយមូលហែតុជនដៃដល់នោះស្រវឹងហើយប្រច័ន្ទ។លោកអធិការបានបន្តថា គ្រួសារកសិករនៅដំបន់ដាច់ស្រយាលមួយបានកើតជម្លោះអំពើហឹង្សាដាក់គ្នា ផ្ដើមពីប្ដីចិត្តអប្រិយដែលស្រវឹងគ្មានថ្ងៃលោះ បានមកដល់ផ្ទះកណ្ដាលយប់ទាំងស្រវឹងជោគខ្លួន បើកឆ្នាំងស៊ីបាយហើយចាប់ផ្ដើមបង្ករជម្លោះដ៍ខ្លាំងខ្លាជាមួយប្រពន្ធ ព្រមទាំងចោទប្រពន្ធថាមានសាហាយ។ ខណះដែលប្រពន្ធកំពុងតែអស់កំលាំងពីថ្ងៃដេកក្នុងមុង តបតវិញតែពីបីម៉ាត់សោះក៍បុរសសង្ស័យជាប្ដីនោះ ស្ទុះយកកាំបីចុងស្រូចសំដៅទៅរកប្រពន្ធដេកក្នុងមុងចាក់មកលើប្រពន្ធយ៉ាងសាហាវព្រៃផ្សៃត្រង់កណ្ដៀតក្អមខាងឆ្វេងលិចមួយកាំបិត ធ្លាយពោះវៀនចេញក្រៅបណ្ដាលឲ្យស្ត្រីដ៍កំសត់នោះចុកស្ទះខ្សល់ស្លឈាមស្លាប់ចោលកូនម្នាក់អាយុ៦ឆ្នាំម្នាក់ទៀតអាយុ៣ឆ្នាំប្រុសទាំងពីនៅកំព្រារញង់កណ្ដាលចំការដ៍ស្ងាត់ជ្រងុំ ក្បែរសពម្ដាយ ដោយឱពុកជានសង្ស័យនោះបានហក់រត់គេចចូលព្រៃបាត់ មុនពេលដែលមានកាភ្ញាក់ផ្អើលសមត្ថិច្ចទៅដល់។លោក វង សាវ៉េត បានបន្តឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចទៅដល់ជនសង្ស័យរត់គេចខ្លួនកំលាំងលោកបានព្យាយាមរុករកតាមចាប់ជនដៃដល់អស់ពេញមួយយប់ដោយរកមិនឃើញ ហើយកំលាំងនគរបាលរបស់លោកក៍បានកំពុងបន្តរុកទៀត។ លោកអធិការហានបញ្ជាក់ទៀតថា ដោយឡែកសពជនរងគ្រោះនោះសមត្ថកិច្ចជំនាញនិងមកពិនិត្យបន្ថែមជាមួយអាជ្ញាធរនិងគ្រូពេទ្យដើម្បីវាយតំលៃឲ្យបានច្បាស់នៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០១៥នេះ ដើម្បីប្រគល់សពទៅសាច់ញ្ញាតិធុវើបុណ្យតាមប្រពៃណីខ្មែរ៕
ព័ត៌មានជាតិ
មតិយោបល់