យោងតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថាក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់សាធារណជន ជ្រាបថា ៖ រហូតមកដល់ពេលនេះក្រសួង មិនទាន់មានការផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅស្ថានីយជញ្ជីងថ្លឹងរថយន្តណាម្នាក់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាស្ថានីយជញ្ជីងរថយន្តទូទាំង២៧ទីតាំងនៅឡើយ ហេតុនេះសូមកុំមានការយល់ច្រឡំ។
ក្នុងករណីមានការផ្លាស់ប្តូរ ក្រសួងនឹងរៀបចំអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ហេតុនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន៕

មតិយោបល់