សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីហែកលួសសំណាញ់ផ្ទះចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ…
បាត់ដំបង:កាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៣វេលាម៉ោ ងចន្លោះពី១៧និង ០០នាទីដល់ម៉ោង០៦និង០០នាទីព្រឹកឈានចូលថ្ងៃទី ១០ខែឧសភា ឆ្នាំ២០២៣នៅចំណុចក្រុមទី១៥ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែខេត្តបាត់ដំបងមានករណី អំពេីលួចមានស្ថានទម្ងន់ទោស (ហែកលួស សំណាញ់ផ្ទះចូលលួចយកទ្រព្យសម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណនិងចំនួន បានធ្វេីសកម្មភា ព ហែកលួសសំណាញ់ផ្ទះចូលលួច យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ គឹម សឿង ភេទប្រុស អា យុ៤០ឆ្នាំ មានទីលំនៅចំណុចកេីត ហេតុខាងលេី បាត់បង់ទ្រព្យសម្បត្តិរួមមាន ខ្សែរភ្លេីងចំនួន០១ដុំ មួកសុវត្ថិភាពចំនួន០២។ក្រោយពេលកើតហេតុនិងទទួលបានព័ត៌មាននេះនិងស្របតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរនរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុត តុងហូ អធិ ការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរដំបង២ ធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា និងឃាត់ខ្លួន បានចំនួន០២នាក់ គឺឈ្មោះ ធា សុភា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំ នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងនិងឈ្មោះ បូ សុផាក់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំ នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង នៅវេលាម៉ោង១៦និង០០នាទីថ្ងៃទី១០ខែ ឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ហេីយបានដកហូតបានខ្សែរលួសចំនួន០១ដុំ មួកសុវត្ថិភាពចំនួន០២ និងមធ្យោបាយម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា អ៉ិចសាយទ័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ លលេខតួRLCU G101 TY០៥៧៣០២ លេខម៉ាស៊ីនG3 DUE -8227730ពាក់ស្លាកលេខ បាត់ដំបង 1AO- 0894 ដែលជិះធ្វេីសកម្ម ភាព។ករណីនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋានអនុវត្ត តាមនីតិវិធីច្បាប់៕
មតិយោបល់