ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណីគ្រឿងញៀន…

កំពត:យោងតាមផេកបព្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតបានឲ្យដឹងថា ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ២៣:៤៥នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។-ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់
១. ឈ្មោះ គាត ចាន់សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករទឹកកក រស់នៅ ភូមិតាដឹម សង្កាត់អណ្អូងខ្មែរ ក្រុងកំពត ខេត្តកំពត (ជួញដូរគ្រឿងញៀន)។លុះនៅវេលាម៉ោង០០និង៤៥នាទី ថ្ងៃ១០ ខែឧសភាឆ្នាំ២០២៣ កម្លាំងក៏បន្តឃាត់ខ្លួនជងសង្ស័យបានចំនួន០២នាក់ទៀត:
២. ឈ្មោះ ម៉ៅ ស្រីអែម ភេទស្រី អាយុ៣០ឆ្នាំ មុខរបរខារ៉ាអូខេ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខែ្មរ ក្រុងកំពត ខេត្តកំពត (ជួញដូរគ្រឿងញៀន)។
៣. ឈ្មោះ សុខ ម៉ារី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរខារ៉ាអូខេ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (ជួញដូរគ្រឿងញៀន)។
+វត្ថុតាងចាប់យករួមមាន÷
– គ្រឿងញៀនប្រភេទម្សៅខេចំនួន០៣កញ្ចប់(មួយកញ្ចប់ធំពីរកញ្ចប់តូច)ទម្ងន់៩,២៨ក្រាម ថ្លឹងទាំងសំបក់ថង់។
– គ្រឿងញៀនប្រភេទ(កេតំហ្វេតាមីន) ចំនួន០៥កញ្ចប់តូច ទម្ងន់១,០៤ក្រាម ថ្លឹងទាំងសំបក់ថង់។
– គ្រឿងញៀនប្រភេទទឹកក្រវីចំនួន១២កញ្ចប់ (ប្លូប៊ឺរី)។
– គ្រឿងញៀនប្រភេទF3ចំនួន០២កញ្ចប់។
– គ្រឿងញៀនប្រភេទក្រវី(ជីងចាំង)ចំនួន១០កញ្ចប់។
– ម៉ូតូចំនួន០១គ្រឿង។
– ទូរស័ព្ទចំនួន០៤គ្រឿង។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចយើងបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩(លទ្ធផលអវិជ្ជមាន)។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី។

មតិយោបល់